Header Ads

លេខឆ្នោត៤​ ខ្ទង់



(បន្ទាប់ពីអ្នកបានអានហើយនឹងសើចហៀរទឹកមាត់)
មានពេលមួយអាត្មា​បានដើរធុតង្គធ្លាក់រហូដល់ឆៀងម៉ៃ
ហើយបានឈប់សម្រាកដើម្បីបំពេញព្យាយាមនៅទីវត្តមួយ​ដែលស្ថិត​នៅជើងភ្នំសុថេប​ ក្នុងបរិវេណវត្តនោះត្រជាក់​
មានម្លប់ត្រឈឹងត្រឈៃដោយរុក្ខជាតិផ្សេងៗ​ច្រើនប្រភេទ។ 
នៅឆ្ងាយពីផ្ទះភូមិអ្នកស្រុក​ បរិយាកាស​ស្ងប់ស្ងាត់​ល្មម​គួរ​ដល់​
ការ​បដិបត្តិ​ធម៌​ នៅ​ក្នុង​វត្ត​នេះ​មាន​ព្រះ​សង្ឃ​គង់​នៅតិចទេ​
ព្រះ​សង្ឃ​គ្រប់​រូប​មានការ​បដិបត្តិ​ល្អ​គួឱ្យជ្រះថ្លា​
ហើយ​ដំណើរនៃការបដិបត្តិទៅតាមផ្លូវនៃសេចក្ដីបរិសុទ្ធ​
លះបង់​ដូច​អាត្មា​ដែរ​ ។   ជាវត្តដែលគួឱ្យរីករាយជាទីបំផុត
ដែលអាត្មាបានជួប​ នៅ​ចំកណ្ដាលវត្តមានអាងទឹកមួយ
យ៉ាងធំ​ មានទឹកថ្លាត្រជាក់​ ដែលអាចទុកទឹកបានរហូតមួយឆ្នាំ​
នៅជុំវិំញមានដើមឈើពោរពេញទៅដោយសន្លឹកមើល
ទៅស្អាតដូចជាអនោត្តស្រះ​ ដែលស្ថិត​នៅ​កណ្ដាល​ព្រៃហេមពាន្ត​ ។
រៀងរាល់​ពេល​ថ្ងៃ​រសៀល​អាត្មា​ តែ​ង​ចូល​ចិត្ត​
ទៅ​អង្គុយ​លេង​នៅ​លើគ្រែ​ធ្វើ​អំពី​ឬស្សី​នៅក្រោមដើឈើ
ជិតមាត់ស្រះ​មើលទៅរលកទឹក​ ដែលរត់មកប៉ះនឹងមាត់ច្រាំង
ហើយបាត់ទៅ​ តែងគិតប្រៀបធៀបទៅនឹងជីវិតរបស់ខ្លួន​
ទៅតាមវិធីដែលលោកគ្រូអាចារ្យបានបង្រៀនមក​
គឺ​ជីវិត​យើង​ប្រៀបបា​​នដូច​ជាទឹករលក​ ឯកាលវេលាដូចជា
ខ្យល់ដែលបក់ដេញនៅរលកឱ្យចូលមកប៉ះនឹងមាត់ច្រាំង​
គឺសេចក្ដីស្លាប់។
​      នាចុងសបា្ដហ៌ថ្ងៃសៅនឹងថ្ងៃអាទិត្យ​ តែងតែមាន​កម្លោះ
​ក្រមុំ​  អ្នកស្រុក​ចូលចិត្តនាំគ្នាមកដើរកំសាន្តក្នុងវត្តនេះ។ 
មានក្រុមខ្លះហ៊ានមកសន្ទនាជាមួយអាត្មា​ នៅពេល​ដែល​
ឃើញអាត្មា​អង្គយ​នៅ​លើ​គ្រែមាត់ស្រះ​ បុ៉ន្តែ​គេចូលមក
សួរសំណេះសំណាលនោះអំពីធម៌អាថ៌នោះមានតិចទេ​
ភាគច្រើន​មកសូម​របស់​សក័្កសិទ្ធិ​ និងលេខឆ្នោតតែបុណ្ណោះ។
​        ថ្ងៃមួយ​មានបុរសម្នាក់បានចូកមករកអាត្មា។
នៅពេលក្រាបថ្វាយបង្គំរួចហើយ​
គេក៏ចាប់ផ្ដើមសុំកន្ទុយលេខ
​       ញោមចង់បានកន្ទុយលេខប៉ុន្មាន?  អាត្មាសួរគេ
​       ប៉ុន្មាន​លេខ​ក៏​បាន​ដែរ​ ស្រេច​តែ​ព្រះអង្គមេត្តា​ ។
គេឆ្លើយដោយទឹកមុខញញឹមខ្ជឹប​ សម្ដែងនូវការពេញចិត្ត
​    ពីរលេខក៏បាន​ បីលេខក៏បា​ន....
​ ញោមធ្លាប់ទិញមកហើយឬនៅ? ហើយ​ដែលត្រូវ​ឬទេ​? 
អាត្មា​សួរ​គេ​
​      ខ្ញុំកូណាធ្លាប់លេងមកច្រើនឆ្នាំមកហើយ​ បុ៉ន្តែ​មិន​ដែល​ត្រូវ​សោះ​ បើព្រអង្គមេត្តា​ សូទានឱ្យលេខច្បាស់ៗតែម្ដងមក​ ខ្ញុំ​នឹង​ចុះ​ដើមទុន​លេងចុងក្រោយនេះហើយនឹងឈប់លេងទៀតហើយ......
--អាត្មា​នឹងឱ្យយលេខដែលប្រាកដបំផុត​ ហើយដលទៅ៤លេខផង​ ។
​ បុរស​នោះឱនក្បាលក្រាបអាត្មាដោយសេចក្ដីរីករាយ
ហើយសូមអរគុណ(ឃើញយ៉ាង​ជាក់ច្បាស់​)​ ហើយពោលពាក្យចេញមកដោយសម្លេងអួលៗថាៈ
​ សូមមេត្តាផងចុះលោកម្ចាស់អើយ​ ខ្ញុំ​កូណានឹងមិនភ្លេចគុណលោកម្ចាស់អស់មួយជីវិត! 
​         អាត្មា​ក៏ចាប់និយាយតទៅទៀតថា៖
​   -​ ជាដំបូងញោមត្រូវធ្វើខសន្យាជាមួយអាត្មាជាមុនសិនថា​ នឹងធ្វើតាមពាក្យអាត្មាគ្រប់យ៉ាង​ នឹងមិនមានការប្រកែកតវ៉ា​ ឬជំទាស់នៅពាក្យអាត្មា​ ប្រសិន​ជាញោមសន្យាបា​ន​ អាត្មា​ហ៊ាន​ធានា​រ៉ាប់រងថាញោមនឹងទៅជាអ្នកមានពិតប្រាកដ។
​      -​ខ្ញុំ​កូណារីករាយណាស់​ នឹងធ្វើតាមពាក្យសន្យារបស់លោកម្ចាស់គ្រប់យ៉ាង។ គេបានឱ្យពាក្យសន្យាយ៉ាងពិតប្រាកដ។
​       -​ បើដូច្នេះ​ អាត្មា​នឹង​ប្រាប់​ឥឡូវនេះ​លេខ​ទាំង​៤​
លេខនេះមិនមែនជាលេខរបស់អាត្មាទេ​ គឺជាលេខរបស់ព្រះសម្មាសម្ពុទ្ធ​ ដែលព្រះអង្គប្រទានទុកមក​ មានមនុស្ស​ជាច្រើន​ដែលជឿនឹងគោរពតាមព្រះអង្គ​ ហើយបានជួបប្រសព្វនូវសេចក្ដីរីកចម្រើន​ ទៅជាសេដ្ធីរហូត២៥០១ឆ្នាំ​មក​ហើយ​.....
​    -លេខ១​ មានឈ្មោះថា​ ឧដ្ឋានសម្បទា​ ប្រែថាដល់ព្រមដោយការខ្នះខ្នែងព្រាយាមប្រឹងប្រែងចាត់ចែងការងារ​ ដែលខ្លួន​ត្រូវ​ប្រកបនោះៗ​ ដែលជាការប្រាសចាកទោស​។
​    -​ លេខ២​  មានឈ្មោះថា​  អារក្ខសម្បទា​ ប្រែថា​ដល់ព្រមដោយការថែរក្សាទ្រព្យដែលរកបានមក​ មិនឱ្យវិនាស​ ទៅដោយហេតុផ្សេងៗ​ មានភ្លើងឆេះ​ ចោរលួច​ នឹងលេងល្បែងភ្នាល់ជាដើម។
​     -​  លេខ​ ៣​ មានឈ្មោះថា​ កល្យាណ​មិត្តតា​ ប្រែថា​ការដល់ព្រមដោយការសេពគប់មិត្ត​ គឺជាមិត្តដែលមានចិត្តល្អ​ ដែលតែងតែនាំឱ្យរកផលប្រយោជន៌ក្នុងបចុ្ចប្បន្ន​ គឺជាមនុស្សត្រង់មិនចេះបោកប្រាស។
​    -លេខ​ ៤​ គឺមាន​ឈ្មោះ​ ថា​ សមជីវិតា​  ប្រែថា​ជីវិត​ដ៏​ប្រសើរ​  គឺរកទ្រព្យបានមកហើយចេះចាយវាយតាមកម្លាំង​ខ្លួន​ដែល​បាន​មក​  មិនឱ្យខ្ជះខ្ជាយហួស។
សូឱ្យញោមចងចាំ​ ៤​ លេខនេះទុក​ ហើយនាំយកទៅបដិបត្តិតាម​ ប្រសិន​បើ​ញោម​មិនក្លាយទៅអ្នកមានក្នុងវាង៥ឆ្នាំ​ទេសូមត្រឡប់មកតវ៉ាជាមួយអាត្មាវិញ។
​      បុរស​នោះ​សម្លឹង​មើល​មកអាត្មាដោយក្រសែភ្នែកយ៉ាងយូ​រ​ ហើយទើបឱនក្រាបថ្វាបង្គំលាអាត្មាតែម្ដង​ រួច​ក៏​ក្រោក​ចេញ​ទៅ​  ដើរចេញ​ទៅ​ដោយ​មិន​និយាយ​អ្វី​សោះ​  ប្រហែល​ជា​គេ​ខុស​បំណង​យ៉ាង​ខ្លាំង​ហើយ​មើល​ទៅ​  នៅពេលគេដើរចេញបាត់ទៅក្នុងព្រៃហើយ​ អាត្មា​នឹក​អាណិត​ដល់​គេ​ដែរ​ ប៉ុន្តែ​មិន​អាច​ជួយ​គេ​បាន​  អាត្មា​បាន​យល់​ថា​  គឺ​បាន​ធ្វើ​នូវ​នាទី​របស់​ភិក្ខុ​យ៉ាង​ត្រឹមត្រូវ​ហើយ​ ពីព្រោះ​ព្រះ​សង្ឃ​  មិន​មាននាទីទៅលើកតម្កើងនូវការលេងល្បែងភ្នាល់នោះទេ​   គឺ​មាន​តែ​ដឹក​នាំ​អ្នក​វង្វេង​វង្វាន់​ឱ្យចូលមករកផ្លូវត្រូវតាមព្រះពុទ្ធសាសនា​  សូម្បីតែ​លេខ៤ខ្ទង់​
ដែលអាត្មាបានប្រាប់គេនោះក៏មិនមែនជារឿងអាក្រក់
ឥប្រយោជនអ្វីដែរ​ ប្រសិន​បើ​គេ​បដិបត្តិ​តាម​ គេ​នឹងទៅជា
អ្នក​មានពិត​ គ្រាន់​បើ​ជាង​ទៅ​ផ្សងសំណាង​ 
ដែលមិនពិតប្រាកដខាងផ្លូវល្បែងនោះ។
​    ក្រោយ​ពី​ហេតុការណ៍​ ដែលកើតឡើងបន្តិចបន្ទួចនោះមក​ ប្រហែល​ជា៤ឬ៥ថ្ងៃ​ក្រោយ​មក​  នៅពេលអាត្មាកំពុងអង្គុយ​ពិចារណា​ធម៌​ខណាមួយ​  នៅ​ខាងអាងទឹកនោះ​ ស្រាប់​តែ​ឃើញ​ប្រុសហើយនឹងស្រីមួយគូរ​ ដើរតម្រង់មករកអាត្មា។  នៅពេលជិតមកដល់​ អាត្មា​នូវ​ចាំបា​នថា​ គេគឺជាបុរសដែលមកសុំកន្ទុយលេខកាលពី៤​  ឬ៥ថ្ងៃមុន​នោះ​ឯង។
នឹកប្លែកក្នុងចិត្តថា​ តើដូចម្ដេចបានជាគេត្រឡប់មកវិញទៀត​ រំពេចនោះ​អាត្មា​បាន​គិត​ភ្លាម​ថា​  ប្រហែល​ជា​គេ​មក​ធ្វើ​បាប​អាត្មា​អញហើយមើលទៅ​ !   ប៉ុន្តែ​មិន​បានភ័យអ្វីទេ​
ពីព្រោះ​បានជឿជាក់ក្នុងព្រះធម៌ថា​ មនុស្ស​យើង​បើ​មិន​មែនគូរកម្មនឹងគ្នាអំពីជាតិមុននោះទេ​ មិនអាច​ធ្វើ​បាប​គ្នា​បាន
ដោយ​ងាយ​ៗនោះទេ​ ថាបើគេមកធ្វើបាបប្រហារជីវិតអាត្មាពិតមែននោះ​ ក៏ជាការ​ល្អ​ម្យ៉ាង​ដែរ​  ដោយគូរទាំងពីរខាងបានសងកម្មនឹងគ្នាឱ្យរួចហើយទៅ​ គិត​ដូច្នេះ​ហើយ​ក៏​រងចាំគេដោយចិត្តស្ងប់ស្ងៀម។
​    -​ អ្នក​ទាំង​ពីរ​មក​អង្គុយ​ខាង​មុខអាត្មា​ ក្រាបបង្គំយ៉ាងឱនលំទោន។  បុរស​ជាប្ដីបាននិយាយថា​ ៖
-​ ព្រះអង្គ!   ខ្ញុំ​ម្ចាស់នាំភរិយា​ មកថ្វាយបង្គំសូមអរព្រះគុណ។
-​អាត្មា​សួរ​គេ​វិញ​ដោយ​ឆ្ងល់​៖
​ -អរគុណ​អាត្មា​រឿង​អ្វី​ដែរញោម?
-​ រឿងដែល​ព្រះ​តេជគុណ​បាន​ឱ្យកន្ទុយលេខទៅប្ដីរបស់ខ្ញុំព្រះករុណានោះអីទាន​    ភរិយា​របស់​គេឆ្លើយ
​         កាលពី​ថ្ងៃទី​នោះ​នៅពេលដែលគាត់បានលេខពីព្រះអង្គភ្លាម​  បងក៏ទៅទិញលេខ​ ២​ ៣​ ៤​ គាត់ប្រាកដក្នុងចិត្ត​ មានបុ៉ន្មានគាត់ទិញទាំងអស់​ហើយក៏ត្រូវបានមួយ
សែនធ្វើ​ឱ្យ​មេដួលអស់ពីខ្លួនតែម្ថង
​           នៅពេលឮរឿងនេះ​     ដោយមិន​បានគិតមកសោះ​ អាត្មា​នឹកឆ្ងល់ក្នុងចិត្ត​  ទាំងចង់អស់សំណើច​ 
ទាំងមិនសប្បាយចិត្ត​ នឹងឆ្ងល់ដល់ហេតុការណ៌ដែលមិនគួឱ្យជឿ​ គិតដល់ការមិនទៀងរបស់មនុស្ស​ រឿងសំណាង​ វាសនា​ហើយ​  មិន​សប្បាយ​ចិត្ត​ដែលហេតុ​ការ​ណ៌នោះកើតឡើង​ ដោយមិនបានតាំងចិត្តរបស់ខ្លួន​ អ្នក​ទាំង​ពីរ​ប្រហែល​ជា​
ដើរប្រាប់គេឯងថា​ មា​ន​ បាន​  នេះដោសារអាត្មាហើយគេនឹងនាំគ្នាមកសុំ​  អាត្មា​ក៏ជាលោកសង្ឃឱ្យកន្ទុយលេខ។    ប្រសិន​បើ​ដូច្នេះ​មែន​ តើ​អាត្មារកពេលវេលាឯណានឹងបដិបត្តិធម៌នោះ​ ដើម្បី​កំចាត់បង់នូ​វ​  ភ្លើងទុក្ខ​ ភ្លើងកិលេស​  អាត្មា​គួតែរត់គេចចេញទៅនៅវត្តណាផ្សេង​ តែដោយ​សេចក្ដី​សោក​ស្ដាយ​  ពីព្រោះ​អាត្មា​ចូល​ចិត្ត​វត្ត​នេះ​ណាស់​ គឺកំពុងតាំងចិត្តប្រតិបត្តិធម៌បានចម្រើនទៅមុខ​ ចង់នៅឱ្យបានយូរ។
​    --តើញោមបាននិយាយរឿងនេះប្រាប់គេអត់?
---ព្រះ​ករុណា​ នៅទេ​  !   ស្វាមី​ឆ្លើយ​  ។   ដែលធ្វើឲ្យ​អាត្មា​ធូស្រាលចិត្តខ្លះ
--ញោមអាចជួយអ្វីដល់អាត្មាម្យា៉ងបានឬទេ​ ?
--​កូណាបានទាន​   គេឆ្លើយយ៉ាងច្បាស់
-សូមនិមន្តប្រាប់មកចុះ​ ខ្ញុំ​ព្រអង្គពេញចិត្តនឹងជួយគ្រប់យ៉ាង
ជាការសងគុណ។
​          ---សូមញោមទុករឿងនេះជាអាថ៌កំបាំង​
សូមកុំប្រាប់អ្នកណាជាដាច់ខាត​ នេះជា​ ខ​ ទី១​ 
ខ​ មួយទៀតសូមឱ្យញោមឈប់លេងកន្ទុយលេខនេះតទៅទៀត​  អាត្មា​សូមតែពីរយ៉ាងនេះទេ​ តើ​ញោមអាចទទួលបានថាអាចធ្វើតាមអាត្មាសំណូមពរឬទេ?
-ខ្ញុំ​កូណាសូមទទួលថា​  នឹងបដិបត្តិតាមពាក្យទូន្មានរបស់លោកម្ចាស់គ្រប់យ៉ាង​ ពីព្រោះ​ខ្ញុំ​កូណាបានតាំងចិត្តរួចជាស្រេចមកហើយថា​  នឹងនាំយកប្រាកមួយចំនួននេះទៅទិញដីមួយកន្លែង​ ហើយដាំដើមៀនបាន១រយដើម​ ឬ២រយដើម​ ចំណែកដែលនៅសល់​ ខ្ញុំ​កូណានឹងយកទៅបើកហាងលក់របស់បន្តិចបន្តួច​ ល្មមនឹងចិញ្ចឹមជីវិតសិនទៅ​នៅពេលនៅជាមួយគ្នា​ ខំព្យាយាមសន្សំ​ ដើម្បីឲ្យ​បានទុនច្រើនឡើងហើយ​ ទើបនឹងពង្រីកកិច្ចការនុះនៅពេលក្រោយ​
---នេះជាការគិតដ៏ល្អណាស់!   អាត្មា​និយាយដោយ
សេចក្ដីពេញចិត្ត​  សូមឱ្យញោមប្រកបកិច្ចការ​ តាមគោលលេខ​៤​ ខ្ទង​ ដែលអាត្មាបានប្រាប់ហើយ​ សូមឱ្យសុខចម្រើនក្នុងលោកិយវិស័យទៅចុះ។
​           ទាំង​ពីរ​នាក់​ប្ដីប្រពន្ធ​លើកដៃសំពេះ​ ហើយពោលថា​   សាធុ​ សាធុ​  សាធុ​  ព្រមគ្នា​   ពេលរួចហើយ​ ភរិយា​ក៏​លើកកញ្ចប់ក្រដាសមួយមកអំពីរកាបូបយួរ​ ហើយពោលថា៖
​   ដើម្បី​ជា​ការ​សងគុណ​យើងខ្ញុំ​បានសម្រេច​ចិត្ត​គ្នាថា​ សូមប្រគេនបច្ចយ័ដល់ព្រអង្គ​ មានចំនួន​១ពាន់បាត​ សូមព្រះអង្គមេត្តាទទួលយកផងចុះ ថាហើយគេក៏លើកកញ្ចប់នោះហុចឱ្យអាត្មា
​    -​  ញោមដាក់នៅលើដីនេះសិនចុះ​ អាត្មា​ភាព​ជាព្រះសង្ឃមិនអាចទទួលប្រាក់នេះបានទេ​ ហើយអាត្មាក៏គ្មានការចាំបាច់ប្រើប្រាស់នៅមាសប្រាស់នុះដែរ​ អាត្មា​នៅម្នាកឯងក្នុងលោក​  អាហារ​មួយថ្ងៃ​មួយពេល​ ដើម្បី​នឹងកាពារមិនឱ្យស្លាប់​  ចីពរ​បីផ្ទាំងសម្រាប់ការពារក្ដៅត្រជាក់គ្រប់គ្រាន់ហើយសម្រាប់អាត្មា​   តែបើញោមមានសេចក្ដីប្រាថ្នាចង់ធ្វើបុណ្យ​ ដោយប្រាក់មួយចំនួន​  ចូរនាំទៅចូលរួមក្នុងមូលនិធិ​ ក្នុងវត្តចុះ​
ប្រាក់​របស់​ញោម​  នឹងកើតជាប្រយោជន៌ក្នុងព្រះពុទ្ធសាសនា
យ៉ាងច្រើន​ ហើយបានយូអង្វែង​ញោម​នឹងបានបុណ្យច្រើន
ជាងយកមកប្រគេនអាត្មា។
​     -ខ្ញុំ​កូណានឹងធ្វើតាមពាក្យពន្យល់របស់ព្រះអង្គ!
គេទាំងពីរនាកនោះពោលដោយសេចក្ដីគោរព
 នេះជាហេតុការណ៌លើកទីមួយ​ ក្នុងជីវិតរបស់អាត្មា............😆
(ដកស្រង់ពីសៀវភៅ ព្រះភិក្ខុពនេចរ)

No comments

https://ruralmonks.blogspot.com. Powered by Blogger.