សប្បាយ៥យ៉ាង
ម្នាលភិក្ខុទាំងឡាយ ការនៅសប្បាយនេះមាន 5 យ៉ាង គឺអ្វីខ្លះ?
ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ តាំងទុកនៅកាយកម្មប្រកបដោយមេត្តា ក្នុងសព្រហ្មចារី
ទាំងឡាយក្នុងទីចំពោះមុខនិងទីកំបាំងមុខមួយ ភិក្ខុតាំងទុកនៅមនោកម្មប្រកបដោយមេត្តាក្នុងសព្រហ្មចារីទាំងឡាយក្នុងទីចំពោះមុខនិងទីកំបាំងមុខមួយ ជាភិក្ខុប្រកបដោយសីលស្មើគ្នានិងសព្រហ្មចារីទាំងឡាយ
ដោយសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលរបស់អ្នកជា ជាសីលដែលអ្នកប្រាជ្ញសរសើរ
ជាសីលដែលតណ្ហានិងទិដ្ឋិនិងទិដ្ឋិមិនប៉ះពាល់
ជាសីលប្រព្រឹត្តទៅដើម្បីសមាធិ ទាំងក្នុងទីចំពោះមុខនិងទីកំបាំងមុខមួយ ប្រកបដោយសេចក្ដីយល់ស្មើគ្នា និងសព្រហ្មចារីទាំងឡាយ ដោយសេចក្ដីយល់ដ៏ប្រសើរជាគ្រឿងចេញចាកទុក្ខ នាំជនអ្នកធ្វើតាមសេចក្ដីយល់នោះឲ្យអស់ទុក្ខដោយប្រពៃ បានទាំងក្នុងទីចំពោះមុខនិងទីកំបាំងមុខមួយ ឈ្មោះថាការនៅសប្បាយ៥យ៉ាង។
No comments