Header Ads

មនុស្ស៣នាក់ក្នុងខ្លួនយើង


នៅវត្តមួយឯជាយក្រុង លោកតាទើបនិមន្តមកពីបិណ្ធបាត្រ ចូលមកដល់ក្នុងទីធ្លាវត្តស្រាប់
តែឃើញ ក្មេងវត្តម្នាក់(កូនសិស្សលោក) អង្គុយយំម្នាក់ឯង 
លោកតាក៏ចូលទៅសួរនាំពីដំណើររឿង
ពេលនោះកូនសិស្សលោកក៏ឆ្លើយថា

* ខ្ញុំត្រូវគេមួលបង្កាច់ ខ្ញុំមិនបានលួចលុយវត្តក្នុងវិហារទេ
តែខ្ញុំតែងតែចូលទៅបោសជូតសំអាតនៅទីនោះ គ្រប់គ្នាចោទថាខ្ញុំជាចោរ គ្មានអ្នកណាជឿខ្ញុំឡើយ *

ពេលនោះលោកបានបានលឺសម្តីរបស់កូនសិស្សលោកម្នាក់នោះហើយ ក៏ងក់ក្បាលហើយអង្គុយចុះក្បែរកូនសិស្សលោកម្នាក់នោះ
ព្រមទាំងអោយដំបូន្មានថា

* ឯងដឹងទេ នៅក្នុងខ្លួនយើងមានមនុស្ស៣នាក់
មនុស្សដំបូងគឺជាមនុស្សដែលយើងប្រាថ្នាចង់ក្លាយជា
មនុស្សទីពីរ គឺជាមនុស្សដែលអ្នកដទៃគិតថាជាយើង
មនុស្សទីបី គឺខ្លួនយើងជាយើងរាល់ថ្ងៃ *

កូនសិស្សលោកឈប់យំហើយ ស្តាប់លោកតាទូន្មាន

* មនុស្សយើងម្នាក់ៗសុទ្ធតែមានក្តីស្រម៉ៃ ក្តីប្រាថ្នាចង់បាន ចង់កើត នូវអ្វីដែលខ្លួនគិតថាប្រសើររៀងៗខ្លួន ដែលមិនមែនជារឿងអាក្រក់
ហើយពេលខ្លះក្តីស្រម៉ៃ ក្តីប្រាថ្នាចង់បានទាំងនេះ គឺជាអ្វីៗដែលស្រស់ស្អាតជានិច្ច
វាប្រៀបដូចថាថាមពលដែលជំរុញអោយយើងអាចឈានជើងដើរបន្តទៅកាន់ចំនុចមួយដែលអាចធ្វើអោយយើងមានអារម្មណ៍ថា ពិភពលោកនេះពីជាភ្លឺថ្លា ស្រស់បំព្រង
ដូចនេះឯងគួរមានក្តីស្រម៉ៃផ្ទាល់ខ្លួនរបស់ឯងផ្ទាល់ ដើម្បីទុកវាដូចជាគ្រឿងជំរុញបណ្តាលចិត្តអោយមានការតស៊ូ ទាំងនេះគឺជាមនុស្សទីមួយដែលនៅក្នុងខ្លួនយើង *

*ចំណែកឯមនុស្សទីពីរ គឺជាយើងតែដែលតាមទៅអ្វីដែលគេគិត ឩទាហរណ៍ដូចពេលខ្លះគេគិតថាយើងគឺជាមនុស្សល្អអស្ចារ្យ រហូតដល់ពេលខ្លះអាចធ្វើអោយយើងមានអារម្មណ៍ថាអៀន រឹងខ្លួន ព្រោះដោយសារតែ ចិត្តភ្ញាក់រលឹករបស់ខ្លួនឯងដឹងច្បាស់ថាយើងមិនល្អដល់ថ្នាក់ហ្នឹងទេ តែយើងក៏នៅតែញញឹមទទួល

តែពេលខ្លះមនុស្សទីពីរនេះក៏ប្រៀបដូចជាមហាអបល័ក្ខណ៍ ដែលយើងមិនចង់នឹកគិត តែរឿងល្អនិងអាក្រក់អាចកើតឡើងគ្រប់ពេលវេលា ព្រោះវាជាពីភពក្លែងក្លាយដែលអ្នកដ៏ទៃជាអ្នកតាក់តែងអោយយើងទៅតាមអ្វីដែលគេគិត

ដូចជាអ្នកបើកឡានកង់ដប់ចតឡាននៅចិញ្ចើមផ្លូវសុខៗ លុះព្រឹកឡើងក៏ឃើញសាកសព នៅក្រោមឡាន
ហើយអ្នកបើកឡានកង់ដប់ក៏បើកគេច ទាំងដែលសពនោះត្រូវរថយន្តដ៏ទៃបុកស្លាប់ខ្ទាតចូលក្រោមឡានរបស់ខ្លួន
ហើយក៏ត្រូវបានមនុស្សមួយចំនួនចោទប្រកាន់ថា ឃាតករជាអ្នកបើកឡានកង់ដប់

មនុស្សដែលចូលចិត្តនិន្ទាទាំងនោះជាមនុស្សដែលមើលមនុស្សដោយផ្លូវអាក្រក់ គ្មានការពិចារណា ចិត្តចង្អៀត
មើលអ្នកផ្សេងតាមរយៈកញ្ចក់ពណ៏ខ្មៅនៅក្នុងចិត្តខ្លួនឯង ហើយមនុស្សប្រភេទនេះមាននៅគ្រប់ទិសទីក្នុងសង្គមយើងសព្វថ្ងៃ

ឯងត្រូវចាំទុកណា គ្រប់ពេលដែលឯងចោទប្រកាន់នណារម្នាក់ថាអាក្រក់ មិនល្អ វាប្រៀបដូចជាឯងបញ្ចេញភាពងងឹតងងុលក្នុងចិត្តខ្លួនឯងចេញម

ដូចនេះពេលដែលឯងឃើញគេមិនល្អ ចូរដាស់តឿនចិត្តខ្លួនឯងថា កុំត្រាប់តាម កុំធ្វើតាមរឿងមិនល្អទាំងនោះ
នេះទើបជាវិធីរបស់អ្នកប្រាជ្ញ តែបើនិន្ទាគេ វាយតំលៃគេ ថាគេអាក្រក់ មិនល្អ នេះគឺជាវិធីរបស់មនុស្សពាល*

កូនសិស្សលោកក៏សួរថា * ហើយយើងត្រូវធ្វើខ្លួនរបៀបណានៅពេលដែលយើងត្រូវប្រឈមមុខជាមួយមនុស្សបែបនេះជាញ៉ឹកញាប់ ? *

*ឯងត្រូវព្យាយាមរៀនសូត្រពីចិត្តមនុស្ស
រៀនសូត្រពីការយល់ច្រឡំដែលកើតឡើង
យើងមិនអាចហាមចិត្តគេបាន នូវអ្វីដែលយើងមិនបានធ្វើ មិនបានគិត មិនដូចអ្វីដែលគេថា តែគេនៅព្យាយាមចោទប្រកាន់យើង
យើងក៏មិនគួរផ្តល់ភាពសំខាន់ យកទុកដាក់ពីសម្តីគេអី ព្រោះយើងដឹងខ្លួនច្បាស់ថា វាមិនមែនជាការពិត

ចិត្តយើងគួរស្ងប់ស្ងាត់នឹងន
ចិត្តពួកគេទេដែលគួរតែដុះលាងនិងសាប៊ូ អោយសស្អាតជាងនេះ
ពួកគេទាំងនោះជាបុគ្គលដែលគួរអោយអាណិត ដែលគេមានពេលវេលាមើលអ្នកផ្សេង តែគ្មានពេលវេលាមើលខ្លួនឯង

 ដូចនេះឯងគួរតែផ្តល់ក្តីមេត្តាអោយគេទៅ
យល់ទេ ? *
ខ្ញុំករុណា យល់ហើយលោកតា

អត្ថបទដកស្រង់ពីទំព័រ : ព្រះច័ន្ទ - La Lune

No comments

https://ruralmonks.blogspot.com. Powered by Blogger.