ខាងក្រោម នេះ ជា សម្រង់ សម្តី ៩ ប្រយោគ របស់ ខុង ជឺ ដែល ប្រជាជន ចិន ភាគច្រើន ចងចាំ មិន ភ្លេច។
២-ធ្វើគុណទៅហើយ បើបានផលអាក្រក់វិញ ត្រូវទទួលថា ជាបទពិសោធន៍ដោយដៃពីរ ។
៣-អំពើណា ដែលអ្នកពុំចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកកុំធ្វើអំពើនោះទៅអ្នកដទៃ ។
៤-អំពើណា ដែលអ្នកស្រលាញ់ ចង់បាន ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកធ្វើនូវអំពើនោះ ទៅអ្នកដទៃជាមុនសិន ។
៥-អំពើណា ដែលធ្វើទៅហើយ បានទទួលផលដល់ខ្លួនឯង ហើ យ មានទុក្ខដល់អ្នកដទៃ សូមជៀសវាងកុំធ្វើនូវអំពើនោះ ជាដាច់ខាត ។
៦-បើជួយអ្នកដទៃហើយ បែរជាត្រឡប់មកទទួលទោសវិញ ចូររត់គេច ឲ្យផុតពីទុក្ខទោសនោះ ឲ្យបានមុនទុក្ខទោសនោះ មកដល់ ។
៧-បើធ្វើប្រយោជន៍ហើយ សូមកុំរំលឹកគុណទាំងនោះ នៅចំពោះមុខគេឲ្យសោះ បើមិនដូច្នោះទេ ទោះជាគុណប៉ុនភ្នំ ក៏ត្រូវរលាយដែរ ។
៨-ត្រូវទុកឲ្យអ្នកដទៃ និយាយពីគុណរបស់អ្នកវិញ ទើបប្រសើរជាង ។
៩-អ្វីដែលអ្នកមិនសប្បាយចិត្ត ចំពោះអ្នកធំ ធ្វើមកលើរូបអ្នក ចូរអ្នកកុំយកវាទៅអនុវត្តន៍ លើមនុស្សដែលនៅក្រោមបង្គាប់អ្នក ឲ្យសោះ ។
No comments