អវសាននៃជីវិត
ពុកអើយ ម៉ែអើយ វិលមកវិញមក !! មច្ចុរាជអើយ
ហេតុអ្វីក៏អយុត្តិធម៌ម្ល៉េះ ! យកអ្នកមានគុណខ្ញុំទៅ
ទេវតាអើយជួយពុកម៉ែខ្ញុំផង!!។សម្លេងនៃសេចក្ដី
ទុក្ខសោក ទាំងអស់នេះ យើងតែងតែឃើញជារឿយៗ
ក្នុងដំណើរជីវិតរបស់មនុស្ស ដែលជួបនឹងសេចក្តីទុក្ខ
ព្រោះការស្លាប់។ អវសាននៃជីវិត ជារឿងដែលគ្រប់គ្នា
មិនចង់ជួប មិនចង់ឃើញ មិនជាទីប្រាថ្នា ។ប៉ុន្តែវាជា
រឿងដែលយើងមិនអាចគេចផុត ជៀសវាងអំពីការស្លាប់
បាន។ខ្ញុំបានមើលរឿងថៃមួយ(មិនចាំចំណងជើង)
និងបានដកស្រង់សម្ដីខ្លះៗក្នុងរឿងនោះគួរជាពិចារណា
មនុស្សយើងពេលដែលកើតមកខ្លួនទទេ ពេលដែលស្លាប់ទៅវិញខ្លួនក៍ទទេដែរ អ្វីដែលបន្សល់ទុក្ខខាង
ក្រោយ គឺអំពើល្អនឹងអំពើអាក្រក់ផ្សេងៗដែលបាន
សាងទុក។ជីវិតមនុស្សយើងមិនមែនអាយុវែង
មួយពាន់ឆ្នាំច្រើនឆ្នាំនោះទេ ឯណាទៅជួបមនុស្សមួយគ្រាតែបន្តិចក៏ស្លាប់ចោលហើយមិនដឹងថា យើងបានធ្វើអ្វីៗជាមួយគ្នានឹងបានជួបគ្នាទៀតទេ..
ក្នុងរយៈពេលដ៏សែនតិចនេះយើងគួរតែសាងអំពើល្អ
អាអ្វីដែលអាចអធ្យាស្រ័យឲបានត្រូវតែអធ្យាស្រ័យទៅ
អាអ្វីដែលយើងធ្វើចំពោះអ្នកដទៃបានយើងធ្វើទៅ
អ្វីដែលយើងធ្វើហើយជាការសងគុណដល់មនុស្ស
យើងប្រញាប់ធ្វើទៅ.....។
No comments