កំណាព្យ កុំព្រោះតែ...!!!
និយាយរឿងតែងនិពន្ធ សម្រាប់ខ្ញុំគឺសូន្យ(០)
ដែលថាសូន្យនោះក៏ព្រោះតែមិនបានសិក្សា
ពីការតែងនិពន្ធ ចុងជួន ព្យាង្គ រណ្ដំ ផ្សេងៗ
គ្រាន់តែស្រឡាញ់និងចូលចិត្តកំណាព្យ ធ្លាប់បាន
ឃើញគេតែង អ៊ីចឹងទៅក៏សាកល្បងមួយឃ្លាពីរឃ្លា
ទុកជាអនុស្សាវរីយ៍ នៃកំណត់ត្រាជីវិតក្នុងប្លក់នេះ
កំណាព្យនេះតែងយូរដែរហើយ
ចែករំលែកសារជាថ្មីទុកគ្រាន់ជាអានុស្សាវរីយ!!!
-កុំព្រោះតែ មានភ្លេចកាលក្រ
-កុំព្រោះតែ ល្អតម្កើងខ្លួន
-កុំព្រោះតែ ខឹង ទៅគុំគួន
-កុំព្រោះតែ នឹមនួនភ្លេចពុកម៉ែ។
-កុំព្រោះតែ ស្រីកើតហិង្សា
-កុំព្រោះតែ ស្រាលក់ដីស្រែ
-កុំព្រោះតែ លុយភ្លេចជាតិខ្មែរ
-កុំព្រោះតែ ស្នេហ៍លះបង់ប្រាណ។
No comments