របរកសិកម្មប្រចាំរដូវ
ពេលភ្លៀងធ្លាក់ររដូវវស្សា រដូវធ្វើស្រែចម្ការប្រជាកសិករនាំគ្នាចាប់ផ្ដើម សាបសំណាប រហូតដល់បានដកយកទៅស្ទូង ប្រើប្រាស់កម្លាំងសត្វគោក្របី ដើម្បីភ្ជួររាស់។
ប៉ុន្តែសម័យបច្ចុប្បន្នការវិវត្តនៃវិស័យកសិកម្ម បច្ចុប្បន្ននេះ
ប្រជាកសិករភាគច្រើននាំគ្នាដាស់ដីសំអាតស្មៅដោយប្រើកម្លាំងម៉ាស៊ីន ដូចជាត្រាក់ទ័រ រួចព្រាចស្រូវ
ដែលគេនិយមហើយថា ព្រោះសូវ...មិនសូវហត់នឿយ ដូចជំនាន់មុនឡើយ បញ្ហាសំខាន់នៅក្នុងការប្រកបរបរធ្វើស្រែចំការសម័យបច្ចុប្បន្ននេះគឺបញ្ហាប្រេងម៉ាស៊ូតនឹងជីឡើងថ្លៃ....។មានមតិមួយចំនួនលើកឡើងថាហេតុអ្វីបានជានៅបន្តប្រកបរបរកសិកម្មធ្វើស្រែចំការទៀតបើកការចំណាយទៅលើប្រេងនឹងជីតម្លៃច្រើនហើយហត់នឿយយ៉ាងខ្លាំង។បើយើងយកប្រាក់ដែលចំណាយទៅលើប្រេងនឹងជីយកទៅដើម្បីទិញអង្ករសម្រាប់ទុកបរិភោគប្រហាក់ប្រហែលនិងតម្លៃនៃការចំណាយទៅលើការប្រកបរបរកសិកម្ម ហេតុអ្វីចាំបាច់នាំតែអត់នឿយ។ សម្រាប់ប្រជាកសិករលោកយាយលោកតា ពុកម៉ែពូមីងអ្នកធ្វើស្រែចំការ គាត់និយាយជារឿយៗថា ដីស្រែចម្ការ ជាមរតកដូនតាដែលបានបន្សល់ទុក ។ ប្រសិនបើទុកចោលឱ្យនៅទំនេរស្មៅដុះទ្រុបទ្រុល វាដូចជាគួរឲ្យសោកស្ដាយ អ៊ីចឹងហើយចេះតែធ្វើទៅទោះបីជានឿយហត់ចំណាយច្រើន យ៉ាងណាក៏ដោយ ក៏នៅតែធ្វើដោយមិនបោះបង់..។ សម្រាប់ប្រិយមិត្តអ្នកអានទាំងឡាយយល់ឃើញយ៉ាងណាដែរ?
No comments