Header Ads

អនុស្សាវរីយ៍វត្តថ្មីហៅគ្រើល

ការតែងនិពន្ធទំនុកច្រៀងដំបូងរបស់ខ្ញុំ រំលឹកអនុស្សាវរីយ៍
វត្តអារាមដែលរស់នៅ អាស្រ័យ និងផ្ដល់ចំណេះដឹងផ្សេងៗ ដល់រូបខ្ញុំ។ បទនេះយកលំនាំមរតកចម្រៀងសំនៀងដើមរបស់ លោកតាស៊ិនស៊ីសាមុត គឺបទអនុស្សាវរីយ៍សេកសក 

I.នឹកដល់អារាមធ្លាប់ផ្ដល់ចំណេះ
ចំណងចងចាំជាតិនេះ គុណវិសេសមិនអាចភ្លេចបាន
ថ្មីគ្រើលជនបទ កត់ត្រានិទានចងទុកចាំជាលំអាន
លំអរបាន ទីស្ថានមនោរម្យ
II.វិហារសាងថ្មីលើទឹកដីចាស់ សួនច្បារបុប្ផាស្អេកស្កះ
អមដោយស្រះមច្ឆាតូចធំ បរិស្ថានស្អាតបរិស័ទជួបជុំ
ធ្វើបុណ្យដោយចិត្តសុខដុម ថ្វាយបង្គំព្រះពោធិព្រឹក្ស។
R.ព្រះអង្គគ្រូនាមមុំមសាម៉ុន ឈ្លាសវៃកែកុនកសាងចារឹក
ជាស្នាដៃចងចាំរលឹក ទោះល្ងាចព្រឹក នៅតែនឹក ដល់អនុស្សា
III.កន្លងផុតទៅកន្លែងចងចាំ ដក់ជាប់រាប់រយខែឆ្នាំ ក៏នៅចាំទុកក្នុងឱរា ដើមឈើប្រណីតដាំដុះរក្សា ថ្មីគ្រើលជាទីរម្យនា 
ទីស្ថានជ្រះថ្លា រៀងអើយ..។ 


No comments

https://ruralmonks.blogspot.com. Powered by Blogger.