ភ្លៀងធ្លាក់មួយមេធំ
ភ្លៀងធ្លាក់មួយមេធំ ព្រឹកឡើងដោះស្បែកជើង
ដើរកាត់តាមខ្សែរទឹកជន់អារម្មណ៍ស្រស់ស្រាយណាស់ ..។
រលឹកអារម្មណ៍នៅវ័យកុមារ.... កាលរៀនសាលាវិទ្យាល័យ
កង់មួយជិះពីរនាក់បងប្រុស ពេលព្រឹកឡើងមិនមានលុយចាយ ទិញបាយស្រូបហូប ដូចកូនគេអ្នកផ្សារទេ
ភ្លៀងធ្លាក់មកម្ដងៗ យើងរាយមងនៅខាងមុខផ្ទះ បានត្រីដុតហូបបាយកក ជ្រលក់ទឹកប្រហុក ដាក់ប៊ីចេងបន្តិច
រសជាតិ ប្រៃៗ ខារ ។ រួចហើយនាំគ្នាធាក់កង់ឌុបគ្នាទៅសាលាចម្ងាយប្រហែល 4គីឡូម៉ែត្រពីផ្ទះ។ នេះជាអនុស្សាវរីយ៍ខ្លះៗ......
No comments