គតិធម៌
អឌ្ឍា សព្វសត្តានំ មរណំ ភវិស្សតិ សេចក្តីស្លាប់របស់សព្វសត្វ នឹងមានយ៉ាងពិតប្រាកដ។
អទ្ធុវំ មេ ជីវិតំ ជីវិតរបស់យើងជារបស់មិនឋិតឋេរ។
ធុវំ មេ មរណំ សេចក្តីស្លាប់របស់យើង ជារបស់ឋិតឋេរ។
ជីវិតមេវ អនិយតំ ជីវិតកំណត់មិនបានឡើយ
មរណំ និយតំ សេចក្តីស្លាប់ទើបកំណត់បាន ។
អ្នកធ្លាប់គិតទេថា អ្នកនឹងដល់នូវសភាពបែបនេះ ហើយនឹងមាននូវ ថ្ងៃនោះសម្រាប់អ្នក ភាពអំនួតដោយទ្រព្យឬឋានៈឬការងារមិនមាន ទៀតទេ។
• ព្រះពុទ្ធ អង្គ ទ្រង់ត្រាស់ថា បើដឹងថា ខ្លួនជាទីស្រឡាញ់, គប្បីរក្សាខ្លួន ឱ្យជាការរក្សា យ៉ាងល្អ, ពោល គឺ រក្សាចិត្ត ទុកដាក់ ក្នុងកុសលធម៌, ដោយការមានសតិ, ត្រង់នេះ ត្រូវប្រយ័ត្ន ជាទីបំផុត
៙. ការងារសុចរិត ជាគុណតម្លៃនៃជីវិត, ជា រមណីយដ្ឋានដ៏ ប្រណីត, គឺ ជា សេចក្ដីសុខក្នុងបច្ចុប្បន្ន គួរជាទីគាប់ចិត្ត,• តែ ដោយច្រើន មនុស្សយើង ឱ្យសេចក្ដីសំខាន់ នៅត្រង់ផលសម្រច, ជាង សេចក្ដី សំខាន់ ក្នុងហេតុ, ពោល គឺ មិននិយម ក្នុងការសាងហេតុ, មិនយល់ អំពីសេចក្ដីសុខ ក្នុងការងារ... បែរ ជា និយមដើរ ផ្លូវកាត់ ប្រព្រឹត្តទុច្ចរិត, ចិញ្ចឹម ជីវិតខុសផ្សេង ៗ, គ្មានតម្លៃក្នុងជីវិតរស់នៅ, ទាំង មិនបានសុខក្នុង កុសល ភាវនា ទៀតផង ៕
No comments