១ជីវិតមាន១០ឆ្នាំប៉ុន្មានដង?
បើមនុស្សយើងមានអាយុខ្ទង់ ៧០ឆ្នាំ យើងក៏មាន ១០ឆ្នាំតែ ៧ដងប៉ុណ្ណោះ
១. ១០ឆ្នាំដំបូង ចាយអស់ជាមួយភាពមិនដឹងខ្យល់
២. ១០ឆ្នាំបន្ទាប់ ចាយអស់ជាមួយការសិក្សារៀនសូត្រ
៣. ១០ឆ្នាំបន្ទាប់ ចាយអស់ជាមួយការធ្វើការ និងការប្រើជីវិត
៤. ១០ឆ្នាំបន្ទាប់ ចាយអស់ជាមួយការកសាងឋានៈ និងគ្រួសារ
៥. ១០ឆ្នាំបន្ទាប់ ចាយអស់ជាមួយថែរក្សាអ្វីដែលរកបានមក
៦. ១០ឆ្នាំបន្ទាប់ ចាយអស់ជាមួយការមើលថែសុខភាពកាយ និងចិត្តឲ្យនៅរឹងប៉ឹង
៧. ១០ឆ្នាំបន្ទាប់ ចាយអស់ជាមួយការដាក់ចុះគ្រប់យ៉ាង និងរង់ចាំថ្ងៃចុងក្រោយ។
កាត់ពីទំនួលខុសត្រូវផ្សេងៗ អ្នកមានពេលវេលាមិនដល់ ៣០%ទេជារបស់ខ្លួនឯង ដូច្នេះសូមប្រើវាឲ្យបានសប្បាយ។ អានប៉ុន្មានចំណុចខាងក្រោមនេះឲ្យចប់ អ្នកនឹងអាចងាកមកស្រលាញ់ខ្លួនឯង៖
១. មិនឈឺ ប៉ុន្តែក៏ត្រូវមើលថែ
២. មិនស្រេក ប៉ុន្តែក៏ត្រូវផឹកទឹក
៣. មានហេតុមានផល ក៏ត្រូវចេះធ្វើចាញ់
៤. មានអំណាច ប៉ុន្តែក៏ត្រូវចេះដាក់ខ្លួន
៥. មិនហត់នឿយ ប៉ុន្តែក៏ត្រូវសម្រាក
៦. មិនមានទ្រព្យច្រើន ប៉ុន្តែក៏ត្រូវចេះស្កប់ស្កល់
៧. មានធុរៈច្រើនយ៉ាងណា ក៏ត្រូវចេះស្គាល់ពេលសម្រាក
ដាស់តឿនខ្លួនឯងឲ្យបានច្រើនថា “ជីវិតសែនខ្លីណាស់”
សូមបំពេញតួនាទីជាម្ដាយ ឪពុក ប្ដី ប្រពន្ធ បងប្អូន និងមិត្តភ័ក្ដិល្អបន្តទៀត។
នៅពេលនៅជាមួយគ្នា សូមកុំឆាប់ខឹងគ្នាងាយៗពេក។
ជីវិតមនុស្សយើងនឹងមាន ១០ឆ្នាំមិនច្រើនដងប៉ុន្មានទេ ដូច្នេះសូមប្រើ ១០ឆ្នាំ ទាំង ៧ដងរបស់យើងឲ្យមានតម្លៃ។
No comments