Header Ads

បុគ្គល៤ពួក

បុគ្គល៤ពួក មានប្រាកដក្នុងលោកគឺៈ

១.តមោ​ តមបរាយនោ​ បុគ្គលងងឹត​ មានងងឹតទៅខាងមុខ​ (កេីតមកក្នុងត្រកូលក្រ​ ហេីយប្រព្រឹត្តទុច្ចរិតដោយកាយ-វាចា-ចិត្ត​ លុះស្លាប់ទៅ​ កេីតក្នុងអបាយភូមិ៤(នរក​ ប្រេត​ អសុរកាយ​ តិរច្ឆាន)

២.តមោ​ ជោតិបរាយនោ​ បុគ្គលងងឹត​ មានពន្លឺទៅខាងមុខ​ (កេីតមកក្នុងត្រកូលក្រ​ តែប្រព្រឹត្តសុចរិត​ដោយកាយ-វាចា-ចិត្ត​ លុះស្លាប់ទៅ​ កេីតក្នុងទេវលោកសួគ៌)

៣.ជោតិ​ តមោបរាយនោ​ បុគ្គលភ្លឺ​ មានងងឹតទៅខាងមុខ​ (កេីតមកក្នុងត្រកូលមាន​ តែប្រព្រឹត្តទុច្ចរិត​ លុះស្លាប់ទៅ​ ក្នុងកេីតអបាយភូមិ៤)

៤.ជោតិ​ ជោតិបរាយនោ​ បុគ្គលភ្លឺ​ មានពន្លឺទៅខាងមុខ​ (កេីតមក​ ក្នុងត្រកូលមាន​ ហេីយប្រព្រឹត្តសុចរិត​ លុះស្លាប់ទៅ​ កេីត​ ក្នុងទេវលោកសួគ៌)​  ។ 


No comments

https://ruralmonks.blogspot.com. Powered by Blogger.