Header Ads

១០០-១=០

លោក Jack Ma  និយាយថា 100 - 1 = 0 ?
មនុស្សគ្រប់គ្នាក៏បានសើចបន្ទាប់មក Jack Ma ក៏បានធ្វើលំហាត់ ៤ នៅលើក្តារខៀន

3 + 3 = 6 
6 + 6 = 12
8 + 8 = 16
9 + 9 = 19

ភ្លាមនោះមនុស្សគ្រប់គ្នាក៏និយាយថាលោក Jack Ma ខុសមួយលំហាត់ហើយ

• Jack Ma ក៏និយាយយ៉ាងយឺតៗថា អ្នកទាំងអស់គ្នាមើលឃើញយ៉ាងច្បាស់ថាលំហាត់មួយនេះគិតខុសហើយ តែ 3 លំហាត់ខាងលើដែលខ្ញុំធ្វើគឺត្រូវ
ហេតុអ្វីក៏គ្មានអ្នកសរសើរខ្ញុំ? ហេតុអីក៏មើលឃើញតែ១ដែលខ្ញុំធ្វើខុស?
• ធ្វើមនុស្សក៏ដូច្នេះដែរ អ្នកធ្វើល្អដាក់គេ១០០ដង ក៏ប្រហែលជាគេភ្លេចផង តែបើមានម្តងដែលមិនសមបំណងគេនោះ ក៏ប្រហែលជាអំពើល្អដែលយើងធ្លាប់ធ្វើទាំងប៉ុន្មាននោះ វាក៏បានកម្ទេចចោលអស់ហើយ

• នោះហើយគឺហេតុផល 100 - 1 = 0

• មនុស្សយើងគឺបែបនេះឯង ពេលខ្លះមិនថាអ្នកល្អប៉ុនណាទេ តែឱ្យតែអ្នកមិនជួយគេម្តងនោះ មានន័យថាអ្នកចិត្តអាក្រក់ ចិត្តមិនបានហើយ។

• ចុះសួរថា ពេលខ្ញុំពិបាក ពេលខ្ញុំវេទនា តើមានអ្នកណាដែលមកជួយខ្ញុំទេ អ្វីគ្រប់យ៉ាងគឺ ខ្ញុំខំមកដោយកម្លាំងញើសឈាមខ្លួនឯង ចឹងពេលខ្ញុំជោគជ័យអ្នកក៏គ្មានសិទ្ធចូលរួមដែរ។ 

• ពេលខ្លះយើងធ្វើអំពើល្អដាក់គេ 100ដង ថ្ងៃមួយច្រលំធ្វើអាក្រក់ដាក់គេ ឬ មិនបានយល់ចិត្តគេតែម្តង គេបែរជាស្អប់យើងហើយចង់ចាំអស់មួយជីវិត។ 
អរគុណ​សម្រាប់​ការ​អាន❤️️

#រៀបរៀងដោយសហគ្រិនកម្ពុជា✍️✍️
----------------------------------------------


No comments

https://ruralmonks.blogspot.com. Powered by Blogger.