ការអានសៀវភៅឱ្យចងចាំបានល្អ
ការអានសៀវភៅឱ្យចងចាំបានល្អគឺត្រូវអានឱ្យបានញឹកញាប់និ
ងព្យាយាមចងចាំអត្ថន័យរឺសាច់រឿងសំខាន់ឱ្យបាន។
នៅពេលយើងអានសៀវភៅចូរព្យាយាមរំលឹកថារឿងដែលយើងកំពុងអាននេះគេនិយាយអំពីអ្វី ហើយព្យាយាមនឹកទៅរករឿងនោះដោយមិនចាំបាច់អានសៀវភៅបើមានភ្លេចរឺស្រពេចស្រពិលត្រង់ណាចូរបើកសៀវអានផ្ទៀងផ្ទាត់ហើយកត់ត្រាទុកដើម្បីឱ្យការចងចាំបានរត់ឆ្លងកាត់ដៃនិងខួរក្បាលម្ដងទៀត។ការអានសៀវភៅរឺមើលមេរៀនទុកជាមុនជាច្រើនថ្ងៃមុនពេលប្រឡងមកដល់ហើយរំលឹកម្ដងទៀតមុនថ្ងៃប្រឡង ប្រសើរជាងការអានយ៉ាងគំហុករយៈពេលខ្លីមុនថ្ងៃប្រឡងព្រោះការចងចាំដែលយើងបានកត់ត្រាទុកជាច្រើនថ្ងៃហើយបានរំលឹកម្ដងទៀតវារមែងស្ថិតនៅបានយូរជាងការចងចាំដែលយើងទើបតែកត់ត្រាទុកថ្មីៗ។ឯវិធីដទៃទៀតគឺត្រូវយកការចងចាំរបស់យើងទៅលាតត្រដាងឱ្យក្លាយជាសាច់រឿងឬឱ្យក្លាយជារូបភាពផ្សេងៗដើម្បីឱ្យយើងងាយស្រួលចងចាំ។ក្រៅពីនោះយើងក៏ត្រូវតែត្រៀមរាងកាយយើងឱ្យមានសុខភាពល្អដូចជាត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ហាត់ប្រាណឱ្យបានទៀងទាត់ ជៀសវាងថ្នាំញៀនតែកាហ្វេស្រាបារីនិងសារធាតុដាស់ភ្ញោចសរសៃប្រសាទផ្សេងៗនិងត្រូវទទួលទានអាហារពេលព្រឹកជាប្រចាំផង។បើសុខភាពល្អប្រសើរហើយខួរក្បាលក៏ភ្លឺថ្លាទៅតាមនោះដែ។
No comments