ខ្ទមស្រែកក់ក្តៅ
ជាមួយនឹងពុកដោយផ្ទាល់ដៃ
ទោះបីនឿយហត់ទាំងយប់ថ្ងៃ
ប្រឹងប្រែងលកលៃព្រោះអាណិត។
ទាំងប្រាំងវស្សាការតូចធំ
ឈឺថ្កាត់លាយឡំមិនខ្វល់គិត
អោយតែរូបកូនបានសុខពិត
នេះហើយទឹកចិត្តឪពុកម្ដាយ។
ឥឡូវកូនធំមានជម្រក
តែបាត់រូបលោកទ្វេទាំងឡាយ
ក្ដីសុខមានតែសម្បកកាយ
ឯចិត្តរាយមាយឥតសុខសាន្ត។
បើអាចដូរយកវេលាវិញ
ឬអាចដូរទិញអតីតបាន
ចង់រស់ជួបជុំលោកពីរប្រាណ
ខ្ទមស្រែតែមានភាពកក់ក្តៅ។
No comments