សម្រង់ពាក្យសម្ដីមានអត្ថន័យ
សត្វឃ្មុំមានពិស តែទឹកឃ្មុំមានរសជាតិផ្អែមឆ្ងាញ់ ប្រៀបបាននឹងមនុស្សខ្លះពោពេញដោយសារធាតុសាហាវ តែកាយវិការ នឹង ពាក្យសម្ដីផ្អែមជាងមេស្ករទៅទៀត
គ្មានអ្នកណាដែលមិនដែលធ្លាប់ធ្វើខុសទេ សំខាន់គេស្គាល់ពីកំហុសរបស់ខ្លួនហើយកែវា។
គ្មានអ្នកណាមកលំបាកជាមួយយើងទេ ចឹងកុំសូវយកសម្ដីរបស់គេមកទុកក្នុងខួរក្បាល់ពេក ត្រូវទុកវាដូចផោមដែលហោះកាត់ច្រមុះ ស្អុយតែបន្តិចក៏បាត់។
វៃមិនសូវឈឺដូចជេឬស្ដីបន្ទោសទេ
ត្រូវចាំថាពេលដែលមនុស្សធ្វើខុស ឬ កំពុងតែបាក់ទឹកចិត្តគឺគេត្រូវការសម្ដីផ្អែមមកលួងលោម មកផ្ដល់ជាកម្លាំងចិត្ត មិនមែនសម្ដីត្រគោះបោះបោក ស្ដីបន្ទោះនោះទេ។
No comments