Header Ads

កំណាព្យ អក្សរខ្មែរ

ខ្មែរមានអក្សរលម្អដើមចុង 
ក្បូរក្បាច់ផូរផង់ដូនតាទុកឱ្យ

​កុំមកវង្វេង​មិនដឹងមុខក្រោយ  
កូនខ្មែរនេះហើយថែអក្សរជាតិ។

អស្ចារ្យ​  ណាស់ទៅស៊ីងខ្មែរឡាតាំង​  
ទេីបនាំគ្នាតាំងបង្ហាញព្រោងព្រាត

លេីកគេខ្លាំងម្ល៉េះ​ ចេះរឿងចោលម្សៀត​  
ឯអក្សរជាតិមិនជួយលេីកផង។ 

ខ្មែរអោយតម្លៃ តម្លៃជាតិខ្មែរ
ខ្មែរជួយខំថែ ខ្មែរពិតចម្បង

គិតជាតិជាតិរស់សមដូចបំណង
ហើយមិនខុសឆ្គងបំណងដូនតា។

ខ្មែរសរសេរខ្មែរអក្សរខ្មែរយើង 
ដូចលើកតម្កើង គុណតួអក្ខរា

ឱ្យមានតម្លៃថ្លៃឫទ្ធិមហិមា
ព្រោះខ្មែរការពារ មិនខ្លាចសត្រូវ។

កុំឲ្យបរទេស វាយចាក់ប្រហារ
សម្លាប់ភាសាខ្មែរឲ្យធ្លាក់ជ្រៅ

បើជាជាតិខ្មែរជួយថែផងពៅ
កុំនាំអាស្រូវឱ្យដល់ជាតិខ្មែរ។

ដោយ: បញ្ញាបទីបោ ភុនសុធា



No comments

https://ruralmonks.blogspot.com. Powered by Blogger.