Header Ads

សុខ ៤ យ៉ាងរបស់គ្រហស្ថ ( អ្នកគ្រប់គ្រងផ្ទះ )




រីសុខ ៤ យ៉ាង ព្រះអរហំ បរមសម្ពុទ្ធ ទ្រង់ត្រាស់សម្តែង ដោយក្តីបរិសុទ្ធ
ធម៌ផុតចាកទុក្ខ ព្រោះហេតុ៤ យ៉ាង ។
សម្រាប់គ្រហស្ថ    រស់ដោយសោមនស្ស   មិនរស់ត្រេងត្រាង
មានទ្រព្យសម្បត្តិ   ចាយមានតារាង           មិនចាយក្អេងក្អាង  តាមបែបហុឺហា ។
ប្រកបការងារ  ដោយផ្លូវធម្មា ត្រូវតាមតម្រា  ការងារសុច្ចរិត       អាជីពសម្មា
៤យ៉ាងនេះណា  ជាសេចក្តីសុខ ( ដោយសន្មត់ ឬ សមតិ ) ។
១ >>  អត្ថិសុខ      = សុខព្រោះមានទ្រព្យសម្បត្តិ (ទ្រព្យ)
២ >>  ភោគសុខ    = សុខព្រោះចេះប្រើប្រាស់ ( ចាយវាយទ្រព្យសម្បត្តិ )
៣ >>  អនណសុខ = សុខព្រោះគ្មានបំណុលជំពាក់គេ
៤ >>   អនវជ្ជសុខ  = សុខព្រោះធ្វើល្អ (ការងារមិនមានទោស ) ។
 សូមអនុមោទនាដោយសេចក្តីជ្រះថ្លា!!!

No comments

https://ruralmonks.blogspot.com. Powered by Blogger.