Header Ads

អាសូរអ្នកម្ដាយ


អាសូរអ្នកម្ដាយនៅចាំផ្ទះ 
រាល់ថ្ងៃរូតរះខំធ្វើការ
ងារជាជីដូនថែរក្សា    
ចៅតូចធំណាមិននឿយណាយ។
កូនៗគេទៅនៅភ្នំពេញ  
រកស៊ីដូរទិញខំខ្វល់ខ្វាយ
ស្វែងរកលុយកាក់ផ្ញើរឱ្យម្តាយ
ទុកគ្រាន់ចំណាយជាទីពឹង។
រងារញ័រញាក់ត្រជាក់ព្រឺ  
ទោះបីជាឈឺក៍ខំប្រឹង
ប្រវេរប្រវារហត្ថារឹង    
រាវរកសញ្ជឹងចិញ្ចឹមចៅ។
នេះពលីកម្មនៃពុកម៉ែ  
វស្សាធ្វើស្រែប្រាំងរកក្រៅ
ការងារដ៍ទៃអ្វីៗទៅ    
ឱ្យតែកូនចៅបានសុខា។
បើអាណិតគាត់កុំឱ្យខាន
ទំនេរប៉ុន្មានស្បើយកិច្ចការ
មកលេងពួកគាត់ថែរក្សា
មាតាបិតាគាត់ចាស់ហើយ។


No comments

https://ruralmonks.blogspot.com. Powered by Blogger.