Header Ads

ការយកចិត្តទុកដាក់នឹងការងារ



មនុស្សយើងត្រូវតែយកចិត្តទុកដាក់ចំពោះការងារ ជាពិសេសគឺការងារខ្លួនឯងកំពុងធ្វើ
បើការងារនោះប្រាសចាកនូវទោសហើយ ទោះជាការអ្វីក៏ដោយកុំឱ្យមើលងាយថា
អន់រឺថោកទាបឱ្យសោះ ត្រូវចេះស្រឡាញ់ការងារនោះ ព្រោះមិនមាននរណាម្នាក់គាំទ្រយើង
ឱ្យខ្ពង់ខ្ពស់ ក្រៅអំពីខ្លួនឯងដែលគោរពនូវការងាររបស់ខ្លួនឡើយ។ការងារអ្វីក៏ ត្រូវចាប់
ផ្ដើមពីដំបូងទៅដែរ ហើយរាល់ការងារទាំងអស់ វាតែងតែមានឧបសគ្គមករារាំងជាធម្មតា
ប៉ុន្តែថាបើមានការព្យាយាម និង សេចក្ដីអត់ធន់ហើយ ការងារនោះរមែងបានសម្រេច 
មានលទ្ធផលល្អគួរជាទីគាប់ចិត្ត ផ្ទុយទៅវិញមនុស្សដែលមិនយកចិត្តទុកដាក់ការងាររបស់ខ្លួន
មិនខុសពីមនុស្សដែលអត់ការងារឡើយ ហើយមិនយូរប៉ុន្មាន អ្នកនោះនឹងទៅជាមនុស្ស
បាត់បង់នូវការងារ ក្លាយទៅជាមនុស្សពិការទាំងដែលនៅមានអវយវៈគ្រប់គ្រាន់ ខ្លាចលំបាក
ហើយខ្ជិលមិនព្យាយាម មិនរួចអំពីសេចក្ដីលំបាកឡើយ ខ្វះខន្តីសេចក្ដីអត់ធន់ ការងារមិនបានល្អ
ខ្វះការតស៊ូ ការងារមិនសម្រេច រវល់តែរឿងស្នេហា កាន់ការងារធំមិនបាន ព្រោះសេចក្ដីប្រហែស
ធ្វេស កាងារដែលចេះស្ទាត់ហើយនោះ ត្រឡត់ទៅជាបរាជ័យដូចបុគ្គលល្ងង់ខ្លៅ។
ដកស្រង់ពីសៀវភៅមនុស្សជាមួយនឹងការងារ របស់អគ្គបណ្ឌិតប៊ុតសាវង្ស។
វាយអត្ថបទដោយ ភិក្ខុសោមវិឆ័យ

No comments

https://ruralmonks.blogspot.com. Powered by Blogger.